ដំណើរកម្សាន្ត Ford Adventure ២០១៨ បញ្ចប់ទៅដោយជោគជ័យបំផុត

Mobile Cover

ក្រោយចេញដំណើររយៈពេល ៤ថ្ងៃ ៣ យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៨ ទៅកាន់ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាតនិងខេត្តច័ន្ទបុរី ប្រទេសថៃ ក្រុមហ៊ុន Ford បានបង្ហាញពីភាពជោគជ័យថ្មី សម្រាប់ដំណើរកម្សាន្ត Ford Adventure ២០១៨ ជាមួយនឹងអតិថិជន ៥០០ នាក់ ហើយបានចូលរូមចំណែកជួយសង្គមតាមរយៈការចែកអំណោយសប្បុរសធ៌មជូនដល់ប្រជាជនដែលមានភាពខ្វះខាតនៅក្នុងតំបន់។

Ford-២

ក្នុងដំណើរកម្សាន្តដ៏អស្ចារ្យនេះ ដែលអ្នកចូលរួមទាំងអស់នឹងមាន ឱកាសរីករាយជាមួយទេសភាព ព្រៃភ្នំនៅតាមដងផ្លូវ និង ទឹកធ្លាក់ដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍ បោះជំរំដ៏រ៉ូមែនទិច នៅលើឆ្នេរសមុទ្រ យ៉ាងស្រស់ត្រកាលនៅខេត្តត្រាត និង ដើរទិញទំនិញ ជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៃទឹកដីខេត្តចន្ទបុរី  ប្រទេសថៃថែមទៀតផង។

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម និងឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

Ford-2

លោក ឡោ វុទ្ធី ប្រធានគ្រប់គ្រងផ្នែកលក់រថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “នេះគឺជាឆ្នាំទី១២ នៃកម្មវិធី Ford Adventure ខ្ញុំពិតជាមានភាពសប្បាយរីករាយមែនទែនដោយសារឆ្នាំនេះចំនួនរថយន្តដែលបានចូលរួមកើនឡើងរហូតដល់ជាង១០០ឡានដែលឆ្នាំមុនៗយើងអនុញ្ញាតឲ្យរថយន្តចូលរួមត្រឹមតែ ៥០ ទៅ ៦០ ឡានតែប៉ុណ្ណោះ។ នេះជាលើកទី២ ហើយដែលក្បួនរថយន្តបានធ្វើដំណើរទៅកាន់ខេត្តកោះកុងនេះ ដែលលើកទី១ គឺនៅឆ្នាំ ២០១៤ ដែលកាលនោះចំនួនរថយន្តដែលចូលរួមមានត្រឹមតែជាង ៥០ គ្រឿង និងអ្នកចូលរួមប្រមាណជាង ៣០០នាក់ប៉ុណ្ណោះ។

Ford-4

លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការចូលរូមចំណែកជួយសង្គមតាមរយៈការចែកអំណោយសប្បុរសធ៌មជូនដល់ប្រជាជនដែលមានភាពខ្វះខាតនៅក្នុងតំបន់ ក៏ដូចជាបង្កើនទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodiaផងដែរ៕

Ford-9 Ford-8 Ford-7 Ford-6 Ford-1 Ford-3

The post ដំណើរកម្សាន្ត Ford Adventure ២០១៨ បញ្ចប់ទៅដោយជោគជ័យបំផុត appeared first on Mobile Phone Magazine.

Source: Mobile Cover

Leave a Reply

Your email address will not be published. Required fields are marked *